Day: April 29, 2017

ផ្លូវដ៏អាថ៌កំបាំង

ពេល​កូន​ប្រុ​ស​ខ្ញុំ​ចាប់​ផ្តើម​ចូល​រៀន​ភាសា​ចិន ខ្ញុំ​មាន​ការ​ភ្ញាក់​ផ្អើល ពេល​បាន​ឃើញ​ក្រដាសមេរៀន​ជា​ច្រើន ដែល​គាត់​យក​មក​ផ្ទះ នៅ​ថ្ងៃ​ទីមួយ​។ ក្នុង​នាម​ជា​អ្នក​និយាយ​ភាសាអង់​គ្លេស​ពីកំណើត ខ្ញុំ​ពិបាក​នឹង​យល់ អំពី​ទំនាក់​ទំនង​រវាង​តួអ​ក្សរ និង​ពាក្យ​សម្រាប់​និយាយ ក្នុងភាសា​ចិន។ ភាសា​នេះ​ហាក់​ដូ​ចជា​មាន​ភាព​ស្មុគ្រ​ស្មាញ​ចំពោះខ្ញុំ​​ណាស់ ពោល​គឺ​ស្ទើរតែ​មិន​អាច​ឲ្យ​ខ្ញុំ​យល់​បា​ន​។

ជួន​កាល ខ្ញុំ​មាន​អារម្មណ៍​ថា​ពិបាក​យល់ផ​ង​ដែ​រ ពេល​ដែល​ខ្ញុំ​ពិចារ​ណា អំពី​របៀប​ដែល​ព្រះទ្រង់​ធ្វើកា​រ​។ ខ្ញុំដឹង​ថា​ ទ្រង់បានមានប​ន្ទូល​ថា គំនិត​​ទ្រង់​មិន​​​​ដូច​​គំនិត​​រប​ស់យើង​រាល់​គ្នា​​ទេ ឯ​​ផ្លូ​វ​របស់យើងរាល់​គ្នា​ក៏​មិន​មែន​ជា​ផ្លូវ​របស់​ទ្រង់​ដែរ(អេសាយ ៥៥:៨)។ ប៉ុន្តែ ពេល​ខ្លះ ខ្ញុំ​នៅ​តែ​​ចង់​ដឹងថា ហេតុ​អ្វី​បាន​ជាព្រះ​​អនុញ្ញាត​ឲ្យការ​នេះ ឬការនោះកើ​តឡើង​។ ព្រះ​បន្ទូល​ដែ​ល​ខ្ញុំ​បា​ន​អាន​ជាទៀងទាត់ និង​ព្រះ​វិញ្ញាណ​របស់​ទ្រង់ ដែលគ​ង់​នៅក្នុង​ខ្ញុំ ក៏​ជួយ​ឲ្យ​ខ្ញុំរកឃើ​ញដំ​ណោះស្រា​យ។

កាលណា​ខ្ញុំ​មាន​សំណួរ​បែប​នេះ​ ខ្ញុំ​ត្រូវ​ព្យាយាម​បន្ទាប​ខ្លួន​ចុះ ដោយ​ចាំថា​ លោក​យ៉ូប​ក៏មិនបាន​ទទួល​ចម្លើយ សម្រាប់​សំណួរទាំង​អស់ ដែល​គាត់​បា​ន​សួរ​ដោយ​ចិត្ត​ឈឺចាប់​នោះដែ​រ(យ៉ូប ១:៥,៨)។ គាត់​បាន​ព្យាយាម​ស្វែង​យ​ល់ តែ​ព្រះ​ទ្រង់​ក៏បានសួរគាត់វិញ​ថា “ឯង​​ដែល​​​ប្រកាន់​​ទោ​ស​ដូច្នេះ តើ​នឹ​ង​ធ្វើ​ឲ្យ​ព្រះ​ដ៏​មាន​គ្រប់​ព្រះចេស្តា​រាងចាល​ឬ ឯង​ដែល​បន្ទោស​ដល់​ព្រះ​ដូច្នេះ”(៤០:២)។ លោក​យ៉ូប​ក៏បានឆ្លើយ ទាំងចិត្ត​សោកស្តាយ​ថា “តើ​​នឹង​ឲ្យ​ទូល​បង្គំ​​ទូល​ដល់​ទ្រង់​ដូច​ម្តេច​បាន ទូលបង្គំ​នឹង​ដាក់​ដៃ​ខ្ទប់​មាត់​វិញ”(ខ.៤)។ លោក​យ៉ូប​និយាយអ្វីមិនចេញ នៅចំពោះភាព​ធំ​ឧត្តម្ភ​របស់ព្រះ។

ទោះបីជា​​ពេលខ្លះ​ ផ្លូវ​របស់ព្រះ​ហាក់​ដូច​ជា​អាថ៌​កំបាំង ហើយ​មិន​អាច​យល់​បាន​ក៏​ដោយ ក៏​យើង​នៅ​តែ​អាច​ដឹ​ងប្រា​កដ​ថា ផ្លូវ​របស់​ទ្រង់​ខ្ពស់​ជាង​ផ្លូវ​របស់​យើង។-Jennifer Benson Schuldt

ផ្លូវចូលទៅរកព្រះ

ច្ចេក​វិទ្យា​មា​ន​ប្រ​យោជ​ន៍ជា​ច្រើ​នរាប់​មិន​អស់ សម្រាប់​ម​នុស្ស​សម័យ​ថ្មី​។ សម្រាប់អ្នកដែ​ល​មាន​អ៊ីនធឺណេតប្រើ ពួក​គេអាចបើកមើល​អ៊ីនធឺណេត ស្វែង​រកពត៌​មាន​ អំពី​សុខ​ភា​ព​ភ្លាម​ៗ ហើយ​ពួក​គេអា​ចទំនាក់​ទំន​ងមិត្ត​ភ​ក្តិណា​ម្នាក់ភ្លាមៗ​  តាម​រយៈ​ទូរ​ស័ព្ទ ផ្ញើ​សារ  ឬតា​ម​រយៈ​ហ្វេសប៊ុក​ជា​ដើម។ តែ​ពេល​ខ្លះ​ បច្ចេក​វិទ្យា​ក៏​អា​ចធ្វើ​ឲ្យ​យើងមា​ន​ការនឿយ​ណា​យផ​ងដែ​រ។ កាលពី​ថ្ងៃមុន ពេល​ខ្ញុំច​ង់​បើកមើលគណនីយ​ធនាគារ​បស់​ខ្ញុំ តាម​អ៊ីន​ធឺ​ណេត មាន​សំណួរ​សុវត្ថិ​ភាព​ជា​ច្រើ​ន ដែ​ល​ខ្ញុំត្រូ​វឆ្លើ​យ មុន​នឹង​គេ​អនុញ្ញា​តឲ្យ​ខ្ញុំ​ចូល​មើល។ ដោយ​សារ​ខ្ញុំ​មិន​ចំាច្បាស់ អំពី​ចម្លើយ​ទាំងអស់​នោះ គេក៏​បាន​បិទមិនឲ្យខ្ញុំចូលមើល​គណនីយ​ធនាគា​របស់​ខ្ញុំ នៅពេ​លនោះ​តែ​ម្តង។ ម្យ៉ាង​ទៀត យើង​អាចគិត​អំពីការ​ពិបាក ​នៅ​ពេ​ល​ដែលការទំនាក់ទំនងបានដាច់ ដោយសារ​ទូរស័ព្ទ​អ​ស់​​ថ្ម ហើយ​មិន​អាចទំនាក់​ទំន​ងឡើងវិ​ញ ទាល់​តែយើង​រកឃើញ​ឆ្នាំង​សាកថ្ម​ទូរ​ស័ព្ទ។

ហេតុនេះ​ហើ​​យ​បា​ន​ជា​ខ្ញុំ​មា​នអំ​​ណរ ដោយដឹ​​ងថា ​ពេល​​ខ្ញុំចូល​​ទៅ​​រ​កព្រះ​ ដោយ​ការ​អធិ​ស្ឋាន ខ្ញុំមិនចាំបាច់ត្រូវឆ្លើយសំណួរសុវត្ថិភា​ព​អ្វី​ឡើយ ហើយក៏​មិ​ន​ត្រូវ​ការ​ថ្មទូ​រស័ព្ទ​ដែរ។ ខ្ញុំ​ចូ​លចិ​ត្ត​បទគម្ពីរ​យ៉ូហាន​ខ្សែទី​មួយ​ ដែល​បាន​ធានាយើ​ងថា “យើង​ក៏​មាន​សេចក្តី​ក្លាហាន ដល់​ទ្រង់​យ៉ាង​ដូច្នេះ​ដែរ គឺ​ថា បើ​យើង​នឹង​សូម​អ្វី ដែល​ត្រូវ​តាម​ព្រះហឫទ័យ​ទ្រង់ នោះ​ទ្រង់​នឹង​ទទួល​ព្រម”(១យ៉ូហាន ៥:១៤)។

យើង​អាច​ចូល​ទៅ​រក​ព្រះអម្ចាស់​បាន​គ្រប់ពេ​ល ដ្បិត​ទ្រង់​មិ​នដែ​ល​ងោ​ក​ងុយ ក៏​​មិ​ន​​ដែល​​​ផ្ទំ​លក់​​ឡើ​យ(ទំនុកដំកើង ១២១:៤)។ ហើយសូ​ម​អរព្រះគុណទ្រ​ង់​ ដែល​ដោយសារសេចក្តីស្រឡាញ់ដែ​លទ្រង់​មានចំពោះយើ​ង នោះទ្រ​ង់តែងតែ​ផ្ទៀ​ងព្រះ​កាណ៍​រង់​ចាំ​ស្តាប់​យើង​អធិស្ឋាន​ជានិច្ច​។-Joe Stowell